រាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើអត្តសញ្ញាញប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលខ្មែរនៅក្រៅប្រទេស

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីងាយស្រួលប្រកបអាជីវកម្ម វិនិយោគ និងទិញលក់អចលនទ្រព្យនៅកម្ពុជា។​

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអឺរ៉ុប កាលពីថ្ងៃទី២១ មានប្រសាសន៍ថា ឯកសារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នឹងធ្វើឱ្យពួកគាត់មានភាពងាយស្រួល ក្នុងការទិញផ្ទះ ដី និងប្រកបអាជីវកម្មនៅប្រទេសកម្ពុជាបាន។​

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “វាជារឿងចាំបាច់ណាស់ ព្រោះបងប្អូនខ្លះ ដោយសារអត់មានអត្តសញ្ញាណប័ណ្ណ ពេលទៅទិញដី នៅក្នុងស្រុក មិនអាចធ្វើកម្មសិទ្ធិដោយដាក់ឈ្មោះខ្លួនឯងផ្ទាល់បាន ទើបត្រូវពឹងពាក់បងប្អូន ឬអ្នកដទៃដាក់ឈ្មោះជំនួស”​។​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ការងារធ្វើអត្តសញ្ញាណបណ្ណនេះ គឺក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ជាអ្នកទទួលបន្ទុក​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]