ក្រសួងរៀបចំដែនដី ចាប់ផ្តើមអនុវត្តគម្រោង LASED III

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីផ្តល់កម្មសិទ្ធកាន់កាប់ដីធ្លី ការអភិវឌ្ឍកសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

គ​ម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែលរួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង និងផ្តល់ការអភិវឌ្ឍលើដីសម្បទានសង្គមកិច្ចចំនួន ១២ទីតាំង សហគមន៍ជនជាតិភាគតិច ដែលបានចុះបញ្ជីដីសមូហភាពរូចចំនួន ៣៣សហគមន៍ ការរៀបចំចុះបញ្ជីដីសមូហភាពរបស់សហគមន៍័ជនជាតិដើមភាគតិច ចំនួន ១៥សហគមន៍ និងការធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំ ចំនួន ៤៥ឃុំ។​

គម្រោងនេះ ក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅដល់កសិករខ្នាតតូច ដែលស្ថិតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីសហគមន៍រួច និងដីសម្បទានសង្គមកិច្ចរបស់គម្រោង ក៏ដូចជាដើម្បីធ្វើផែការប្រើប្រាស់ដីនៅក្នុងឃុំនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា គម្រោង (LASED-III) ត្រូវចំណាយថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លានដុល្លារអាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក (IDA) និង ១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (អានបន្ថែម)

- Video Advertisement -