ផ្សារកំពង់ពពិលថ្មីតម្លៃជាង១ លានដុល្លារនៅខេត្តព្រៃវែងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ផ្សារកំពង់ពពិលថ្មី តម្លៃប្រមាណ ១,៤៧​ លានដុល្លារអាមេរិក ស្ថិតឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ផ្សារថ្មីនេះ ត្រូវបានសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២២ ដោយជំនួសនូវផ្សារចាស់ដែលបានរងគ្រោះដោយអគ្គីភ័យ ក្រោមជំនួយឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង និងសប្បុរសជនដទៃទៀត។

ក្រោយសាងសង់រួចរាល់​ ផ្សារនេះ មានផ្ទៃក្រឡាប្រមាណ ៣ពាន់ម៉ែត្រក្រឡា មានបណ្ដោយ៦២ម៉ែត្រ ទទឹងជាង ៥៧ម៉ែត្រ កម្ពស់២ជាន់ មានតូបសរុបប្រមាណ ៤១០តូប។

មិនតែប៉ុណោះ ផ្សារនេះមានបំពាក់ដោយប្រព័ន្ធអគ្គិសនី ទឹកស្អាត ប្រព័ន្ធលូរំដោះទឹក អំពូលភ្លើង និងការស្ថាបនាផ្លូវបេតុងភ្ជាប់ពីផ្សារទៅផ្លូវជាតិលេខ៨ ប្រវែងជាង៤០០ម៉ែត្រ។​

សម្តេច ស ខេង បានស្នើដល់អាជីវករទាំងអស់ ត្រូវសហការជាមួយគណៈកម្មការផ្សារ និងអាជ្ញាធរដែនដី ដោយរៀបចំកន្លែងលក់ដូរទៅតាមប្រភេទនៃមុខទំនិញ ឲ្យមានសន្តិសុខ និងសណ្ដាប់ធ្នាប់។​

ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏បានលើកឡើងផងដែរ ពីសមិទ្ធផលនានាអំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវ និងស្ពានក្នុងខេត្ត រួមមាន ស្រុកពារាំង និងស្រុកពោធិ៍រៀង ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]