ក្រុមហ៊ុន Big C ដ៏ធំរបស់ថៃ ទិញសិទ្ធិជាម្ចាស់លើ Kiwi Mart នៅកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាលក់ទំនិញរាយ និងគ្រឿងទេសដ៏ធំរបស់ថៃ Big C បានទិញសិទ្ធជាម្ចាស់លើ Kiwi Mart នៅកម្ពុជា​ តាមរយៈឧបត្ថម្ភធនរបស់ខ្លួននៅកម្ពុជា ក្នុងការជំរុញអាជីវកម្មលក់រាយនៅតាមប្រទេសជិតខាង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

Big C បានទិញសិទ្ធ Kiwi Mart តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែចំពោះតម្លៃនៃកិច្ចព្រមព្រៀងលក់ទិញនេះ មិនបានបង្ហាញឲ្យដឹងនៅឡើយទេ។

បើតាមលោក Gary Hardy ទីប្រឹក្សាក្រុមហ៊ុន Big C តាមរយៈ កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អាចកាន់កាប់ហាង Kiwi Mart បានចំនួន១៧ ទីតាំងនៅភ្នំពេញ និង ១ទីតាំងនៅខេត្តកំពត។

លោកបានបន្ថែមថា Big C បានមើលដឹងពីឱកាសក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈការលក់ទំនិញអនឡាញ និងក្រៅអនឡាញ ដើម្បីឲ្យផលិតផលរបស់ខ្លួនខិតជិតដៃអ្នកប្រើប្រាស់នៅកម្ពុជា។

Big C ដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៩ ហើយ បច្ចុប្បន្ននេះ Big C បើកដំណើរការចំនួន ២សាខា គឺសាខាហាងខ្នាតតូច Big C Mini និងសាខាផ្សារលក់ទំនិញរាយ Big C hypermarket នៅប៉ោយប៉ែត។

លោក Aswin Techachareonvikul បានឲ្យដឹងផងដែរថា Big C ចង់បើកសាខារបស់ខ្លួនបន្តនៅកម្ពុជា ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន ដែលចេះតែកើនឡើង។

ក្នុងខែមីនា កន្លងទៅ ក្រុមហ៊ុនមេរបស់ Big C គឺក្រុមហ៊ុន Berli Jucker បានបង្ហាញផែនការរបស់ខ្លួន ដោយបោះទុនពី៦០ ទៅ៧០ ពាន់លានបាត (ប្រមាណជាង ២០៥៨ លានដុល្លារ) ក្នុងការពង្រីកអាជីវកម្មរយៈពេល ៥ឆ្នាំ ឲ្យបានពាសពេញអាស៊ីអាគ្នេយ៍ ឆ្នាំពី ២០២២ ដល់ ២០២៥ ហើយអាចបង្កើនតម្លៃលក់ទ្វេរដងរហូតដល់ ២៧០ពាន់លានបាត (ប្រមាណជាង ៧២៩៩​ លានដុល្លារ)។

ជាមួយផែនការនេះផងដែរ ក្រុមហ៊ុននឹងបើកដំណើរការហាងលក់រាយចំនួន ២០៩១ ទីតាំង នៅពាសពេញអាស៊ីអាគ្នេហ៍ ដែលបច្ចុបន្ននេះ មានត្រឹមតែ ១៦៤៨ ទីតាំងតែប៉ុណ្ណោះ។

ចំណែកនៅកម្ពុជាវិញ ក្រុមហ៊ុន នឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ បានរហូតដល់ ១២០០ កន្លែង នៅក្នុងរយៈពេលបីបួនឆ្នាំខាងមុនបន្ទាប់នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]