ចិនផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវានៅមូលដ្ឋានសមុទ្ររាម

ប្រទេសចិន​បានសម្រេចផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើទំនើកម្មកងទ័ពជើងទឹកនៅកម្ពុជា។​

ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការសាងសង់រោងជាងជួសជុលនាវា  ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នឹងជួយលើកកម្ពស់វិស័យការពារជាតិ ជាពិសេសកងទ័ពជើងទឹកឱ្យមានសមត្ថភាពឡើងមួយកម្រិតថែមទៀត។​

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនបាននិយាយថា គម្រោងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹករាម គឺជាលទ្ធផលនៃការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់ស្មើភាពគ្នារវាងភាគីទាំងពីរ ស្របតាមច្បាប់ក្នុងស្រុកនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]