ក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សាស្រាវជ្រាវរៀបចំក្របខណ្ឌត្រួតពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃហានិភ័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម្មវិធីចែករំលែកចំណេះដឹង (២០២១-២០២២)។
នៅក្នុងសិក្ខាខាងលើ បានឲ្យដឹងថា គម្រោងនេះ នឹងសិក្សាដោយផោ្តតជាសំខាន់ទៅលើ៖
១. ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា
២. វិភាគលើលក្ខខណ្ឌខាងក្រៅ និងរំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា
៣. វិភាគលើភាពប្រែប្រួល និងហានិភ័យទីផ្សារអចលនទ្រព្យនៅកម្ពុជា
៤. បង្កើតឲ្យមានក្របខណ្ឌគោលនយោបាយ ដើម្បីរក្សាស្ថិរភាពអចលនទ្រព្យកម្ពុជា
ក្រៅពីនេះ ការសិក្សានេះទៀតសោត នឹងប្រៀបធៀបជាមួយនឹងបទពិសោធន៍ទីផ្សារអចលនទ្រព្យនៅកូរ៉េ ដែលធ្លាប់កើតមានកន្លងមក ជាពិសេសទីផ្សារលំនៅឋានរបស់ប្រទេសទាំងពីរ។

