រដ្ឋកែរបៀបចុះបញ្ជីអចលនវត្ថុរបស់អ្នកដែលមានប្តីឬប្រពន្ធស្លាប់ ទៅជាពាក្យ “មរតកជន”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែស​ម្រួលរូបមន្តក្នុងការចុះបញ្ជី​អចលនវត្ថុ​ជា​ប្រភេទ​ទ្រព្យ​សម្បត្តិដាច់ដោយឡែក​របស់​ស​ហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬមេម៉ាយ ដោយសារ​មរណភាព​​របស់​សហព័ទ្ធ​ម្ខាងទៀត។ នេះបើតាមលិខិតលេខ ២៣៩១ ដនស/អសដភ​ ចុះថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ​២០២២​។

ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយ​អនុលោម​តាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ្ជីអចលនវត្ថុ និងចេញប័ណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។​

ឧទាហរណ៍៖​ ករណីទ្រព្យដោយឡែកខាងប្តី លោក សុខ សាន (ពោះម៉ាយពីខ្មោច នាង ច័ន្ទ រតនា) ដោយកែប្រែ​ជា (ពោះម៉ាយពីមរតកជន ច័ន្ទ រតនា) វិញ។ ពាក្យមរតកជន មានន័យថា ជន ឬបុគ្គលដែលបានស្លាប់ទៅហើយ។

ក្រៅពីនេះ ក្រសួង ក៏តម្រូវឲ្យកែសម្រួលលើរូបមន្ត និងឯកសាររណបផ្សេងទៀត ដែលធ្លាប់ប្រើពាក្យ “ខ្មោច” ទៅជា​ពាក្យ “មរតកជន” វិញ ដោយអនុលោមតាមក្រមរដ្ឋប្បវេណីថ្មីផងដែរ។

ដើម្បីអនុវត្តការងារនេះឱ្យបានរលូន ក្រសួងដែនដី នឹងចាត់មន្ត្រីជំនាញពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ចុះ​សហ​ការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីខេត្តទាំងអស់ ក្នុងការ​ដំឡើង​រូបមន្តថ្មី ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]