រដ្ឋបាលខេត្តស្វាយរៀង កសាងសួនច្បារច្រាំងទន្លេវៃគោ លើកសោភ័ណភាពទីក្រុង
រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសួនច្បារជុំវិញទន្លេវ៉ៃគោ ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងឱ្យមានភាពទាក់ទាញ និងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ ដើរកម្សាន្ត។
មន្រ្តីរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះថា រដ្ឋបាលខេត្ត កំពុងសាងសង់គម្រោងសួនច្បារច្រាំងទន្លេវ៉ៃគោនេះស្ថិតក្នុងដំណាក់កាលទីពីរ ចំណែកសួនច្បារច្រាំងដំណាក់កាលទីមួយ ស្ថិតក្នុងភាគខាងលិច ទន្លេវ៉ៃគូ បានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់កាលពីខែមេសា។
ប្រភពដដែលបន្តថា គម្រោងសួនច្បារច្រាំងទន្លេនេះ មានប្រវែង ៩៦៧ម៉ែត្រ ម៉ែត្រ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំចាក់ដីបំពេញ មានទីតាំងជាប់នឹងផ្លូវជាតិលេខ១។
ច្រាំងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ៗ គឺ លើកកម្ពស់សោភ័ណភាព លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ សម្រាប់ជាវេទិកាប្រណាំងទូក និងជាទីតាំងទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអមដំណើដោយឯកឧត្តមអភិបារងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង បានអញ្ជើញចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន។
រូបភាពដោយ popular

