រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំផែនការនៃកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ

គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។

គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។

លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ក្រុមការងារចម្រុះរបស់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការសិក្សាស្រាវជ្រាវ និង ធ្វើសេចក្តីសន្និដ្ឋានបឋម ក្នុងការកំណត់ភូមិសាស្រ្ត និង ការកំណត់អត្តសញ្ញាណកម្មសម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានកម្មសិទ្ធិស្របច្បាប់។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមការងារចម្រុះរបស់ខេត្តបានអនុវត្តយ៉ាងពេញលេញតាមជំហាននីមួយៗ នៃនីតិវិធី ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដី ដោយបានចុះពិនិត្យជាក់ស្តែង និងស្រង់នូវទិន្ន័យជាក់លាក់ សម្រាប់ការរៀបចំស្របច្បាប់ក្នុងការផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានរស់នៅលើទីលំនៅអចិន្រ្តៃយ៍ច្បាស់លាស់ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា រាល់ពេលអនុវត្តការងារ ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមដោយឆន្ទៈ អនុវត្តប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណេយ្យភាពចំពោះប្រមុខរាជារដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីតំបន់បីនេះ ជនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពិតប្រាកដ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]