កាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ

ក្រុមហ៊ុន Donaco International Ltd ដែលចុះបញ្ជីផ្សារហ៊ុននៅប្រទេសអូស្រ្តាលី បានបើកដំណើរការឡើងវិញ កាស៊ីណូ Star Vegas របស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបិទទ្វារបណ្តោះអាសន្ន១៤ខែ ដោយសារកូវីដ១៩។

ការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas នេះ គឺធ្វើឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបទបញ្ជារបិទទ្វារបណ្តោះអាសន្នគ្រប់កាស៊ីណូទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលរួមមានទីក្រុងប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ។​

លោក Porntat Amatavivadhana នាយករបស់ក្រុមហ៊ុន Donaco International Ltd និយាយថា ៖” ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​បើក​ដំណើរការ កាស៊ីណូ Star Vegas ឡើងវិញ និង​ការ​ត្រឡប់​ទៅរក​ប្រតិបត្តិការ​ពេញលេញ បន្ទាប់ពី​ការរំខាន​រយៈពេល​យូរ​ដោយសារ​រ​តែ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​”។

លោកបន្តថា ព្រំដែន​កម្ពុជា​-​ថៃ ​ក៏បាន​បើក​ឡើងវិញ​ផងដែរ ដែលជា​ធម្មតា ជា​កន្លែង​ដែល​អតិថិជន​របស់​កា​ស៊ី​ណូ​ Star Vegas ភាគច្រើន​មាន​ប្រភព​មកពី​ប្រទេស​ថៃ។

ក្នុងអំឡុងពេលនៃការបិទទ្វារបណ្តោះអាសន្នកន្លងមក ក្រុមហ៊ុន Donaco International Ltd បានស្នើឥណទាន ៥លានដុល្លារ សម្រាប់ទ្រទ្រង់អាជីវកម្មកាស៊ីណូ DNA Star Vegas នៅក្រុងប៉ោយប៉ែត ដើម្បីបន្តទ្រទ្រង់អាជីវកម្ម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]