OCIC អ្នកអភិវឌ្ឍធំជាងគេនៅកម្ពុជា សហការនិង Spectrum KH បង្កើតកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ

ក្រុមហ៊ុន OCIC បានចាប់ដៃគូជាមួយ Spectrum KH ដើម្បីនាំយកម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសមាន Armada by Abello, The Privé, និង Natacha Van ដើម្បីបង្ហាញម៉ូដក្នុងកម្មវិធី Alta Moda ដែលជារាត្រីដ៏ស្រស់បំព្រង ម៉ូដសម្លៀកបំពាក់ និងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការបង្ហាញពី ការអភិវឌ្ឍន៍ស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជាដោយក្រុមហ៊ុន OCIC ជាការបំពេញបន្ថែមលើសិល្បៈហត្ថកម្ម និងសិល្បៈនៃម៉ាកម៉ូដល្បីៗចំនួនបី។

អ្នកស្រី Lenen Mar Porras ប្រធានទីផ្សារនិងច្នៃប្រឌីតក្រុមហ៊ុន OCIC មានប្រសាសន៍ថា “អស់ជាច្រើនឆ្នាំមកនេះ អចលនទ្រព្យមិនមែនជាអ្វីដែលត្រូវចាប់ដៃគូសម្រាប់កម្មវិធីបង្ហាញម៉ូតនោះទេ។ គឺមានតែការតុបតែងមុខ និងគ្រឿងអលង្ការប៉ុណ្ណោះ”។

“យើងមានមោទនភាពក្នុងការចែករំលែកដល់ភ្ញៀវទាំងអស់ និងអតិថិជនទាំងអស់របស់ Armada by Abello, The Privé, & Natacha Van ថាការអភិវឌ្ឍន៍ និងគម្រោងរបស់ OCIC អាចផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃការវិនិយោគដ៏គួរឱ្យទាក់ទាញ និងរបៀបរស់នៅដែលគួរឱ្យចង់បាន និងនាំមកនូវគុណសម្បត្តិផ្សេងៗគ្នា នៃទំនុកចិត្ត ជាពិសេសនៅក្នុងទីផ្សារដែលអ្នកទិញមិនដឹងថាត្រូវទុកចិត្តអ្នកណា សម្រាប់ការវិនិយោគរបស់ពួកគេ»។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលមានជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ  ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

- Video Advertisement -