ក្រុមហ៊ុនលក់រាយដ៍ធំបំផុតរបស់អាមេរិកនឹងបង្កើនការបញ្ជាទិញផលិតផលកម្ពុជា

ក្រុមហ៊ុនលក់រាយដ៏ធំរបស់សហរដ្ឋអាមេរិក Walmart នឹងបង្កើនការបញ្ជាទិញផលិតផលជាច្រើនប្រភេទពីប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន fibre2fashion កាលពីថ្ងៃទី២៤ មិថុនា ២០២២។

តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ លោក Anbinh Phan នាយកកិច្ចការរដ្ឋាភិបាលពិភពលោករបស់ Walmart បានប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះថា Walmart នឹងចាប់ផ្តើមបង្កើនការទិញសំលៀកបំពាក់, ស្បែកជើង និង ផលិតផលផ្សេងៗទៀតពីកម្ពុជា។

ភាគីទាំងពីរបានពិភាក្សាអំពីការបញ្ជាទិញលើផលិតផលដែលផលិតនៅប្រទេសកម្ពុជា ដែលបានរួមចំណែកលើការលើកកម្ពស់ ការបង្កើតការងារ និងការរស់នៅរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសផងដែរ។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការ ១០ចំនុច ដើម្បីអនុវត្តដោយជោគជ័យនូវវិធានការណ៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាធានាឱ្យបាននូវដំណើរការប្រក្រតីភាពឡើងវិញនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម ការវិនិយោគ និងការងារ ព្រមទាំងជីវភាពរស់នៅរបស់កម្មករ និងប្រជាកសិករផងដែរ។

កម្ពុជាបាននាំចេញទំនិញមានតម្លៃ 3,729 លានដុល្លារទៅកាន់សហរដ្ឋអាមេរិកក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង 57.7 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]