ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ១២ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៨

ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅនឹង​ខេត្ត​​យូណានប្រទេសចិន ដែលបានពន្យារការសាង​សង់អស់រយៈ​ពេលជាយូរមក​ហើ​យនោះ ឱ្យរួចត្រឹមឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។

ចំពោះការសន្យានេះ ថៃនឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យ​សាកល្បង​​ក្នុង​ឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់​ជាផ្លូវការ​ក្នុង​ឆ្នាំបន្ទាប់។ គម្រោងដ៏ធំនេះត្រូវបានចំណាយថវិកាប្រមាណ ១២ពាន់លានដុល្លារអាមេរិក ។

ប្រភពដដែលនេះបានបន្តថា ក្នុងដំណាក់កាលទី១ មានប្រវែងសរុបប្រមាណ ៦០៩គីឡូម៉ែត ដែល​ភ្ជាប់​​ទៅភាគខាងជើងព្រំដែនខេត្តណងខៃ ហើយត្រូវសាងសង់ស្ពានមួយទៀតកាត់ទន្លេមេគង្គ ដើម្បីអាចភ្ជាប់ទៅ​នឹងខ្សែ​រថភ្លើង​ចិន-ឡាវបានថែមទៀតផថ។

គិតមកទល់ពេលបច្ចុប្បន្ននេះ ផ្លូវរថភ្លើងដំណាក់កាលទី១ សម្រេចការសាងសង់បាន ១២ភាគរយ ​​​​ហើយ ដែលគម្រោងទាំងមូលត្រូវបានចែកការសាងសង់ជាពីរដំណាក់កាល _ទី១ សាងសង់ពីរាជធានីបាងកក ភ្ជាប់ទៅខេត្តណាខនរ៉ាត់ឆាសីម៉ា និង_ទី២ បន្ត​សាង​សង់​​ភ្ជាប់​ទៅភាគ​ខាងជើងព្រំដែនឡាវ។

នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចារ និងលោក វ៉ាង យ៉ី រដ្ឋមន្ត្រីការបរទេសចិន កាល​ពីថ្ងៃ០៥ ខែកក្កដា បានឱ្យដឹងថា ច្រករបៀងសេដ្ឋកិច្ចមួយនេះ បានភ្ជាប់ចិន ឡាវ និងថៃ ដែលនឹងជួយអភិវឌ្ឍ និងលើកកម្ពស់​វិស័យ​ភស្តុភា​កម្ម ជំនួញ និងសេដ្ឋកិច្ច របស់ប្រទេសទាំងបីបានយ៉ាងល្អ។

ខ្សែរថភ្លើងថៃ និងឡាវមួយនេះ ត្រូវបានគេមើលថាជាការចាប់ផ្តើមដំបូង​នៃហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងភ្ជាប់​ប្រទេស​ចិន ដែល​ជា​ប្រទេស​មហាអំណាចសេដ្ឋកិច្ចទី២ក្នុងលោក ផ្ទាល់ជាមួយនឹងប្រទេសអាស៊ានដទៃទៀត រួមមាន ម៉ាឡេស៊ី និងសិង្ហបុរី។​

គួរបញ្ជាក់ថា ប្រទេសឡាវ បានបើកដំណើរការផ្លូវរថភ្លើងរបស់ខ្លួនមានតម្លៃប្រមាណជិត ៦ពាន់លានដុល្លារអាមេរិក ដែលភ្ជាប់​នឹង​ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០២១។ (អានបន្ថែម)

រូបភាពពី CNN

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]