អឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី

សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។

សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។

គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល្លារ ត្រូវបានចំណាយរួចហើយ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីថាមពល Tajik លោក Dalyor Juma។

ក្នុងនោះដែរ មានមន្ត្រីសហភាពអឺរ៉ុបម្នាក់សុំមិនបញ្ចេញឈ្មោះដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ហេតុផលសំខាន់ដែល EU ចង់ក្លាយជាអ្នកវិនិយោគកំពូលនៅក្នុងទំនប់វារីអគ្គីសនីគឺដើម្បីធ្វើឱ្យតាជីគីស្ថាន និងប្រទេសជិតខាងទទួលបានឯករាជ្យពីថាមពលរុស្ស៊ី។

ប្រភពពី Reuters

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]