កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស​

កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។​

កម្មវីធីនេះ មានឈ្មោះថា  “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ​ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។

ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ​របស់វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា។​

ក្រុមហ៊ុន​បន្តថា អ្នកដាក់ស្នើក្នុងកម្មវិធី “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទិដ្ឋាការរស់នៅរយៈពេល១០ឆ្នាំ ដោយមិនមែនការរឹតត្បិតការចេញចូលប្រទេស និងជម្រើសសម្រាប់ដាក់ស្នើសុំសញ្ជាតិខ្មែរផងដែរ។

​វិនិយោគិនបរទេស ក៏នឹងទទួលបានអត្ថប្រយោជន៍ពីសមាជិកភាពសមាគមសប្បុរសធម៌ខ្មែរ នៅក្រោមកម្មវិធីដែលនឹងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានសេវាធានារ៉ាប់រងក្នុងស្រុក និងការព្យាបាល VIP ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត។

ក្រុមហ៊ុនបញ្ជាក់ថា អ្នកដាក់ពាក្យត្រូវតែជាពលរដ្ឋនៃប្រទេសដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]