រដ្ឋកាត់ដីជាង ៧ពាន់ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុង ខេត្ត៣ ដើម្បីចែកជូនពលរដ្ឋក្រីក្រ

រដ្ឋបានសម្រេចកាត់ដីប្រមាណ ៧៦៥៣ ហិកតា ចេញពីតំបន់ការពារធម្មជាតិ ក្នុងខេត្តចំនួន៣ ដើម្បី​​អនុវត្ត​កម្មវិធីសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ដំណាក់កាលទី៣ LASED III។ នេះបើ​តាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

ការកាត់ដីនេះ គឺរាជរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖​

  • កាត់ដីទំហំ ៦០០០ហិកតា​ ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និង​ភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
  • កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
  • កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និង​ចាត់​ចែង​​ស្របតាមនីតិវិធីជាធរមាន។

គួររម្លឹកថា កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់​ផ្តើមអនុវត្ត​គម្រោង​​បែងចែក​ដីដើម្បី​សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីផ្តល់​កម្មសិទ្ធ​កាន់​កាប់​ដីធ្លី ការអភិវឌ្ឍ​កសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

គម្រោង (LASED-III)នេះ ត្រូវចំណាយថវិកាសរុប ១០៧លានដុល្លារអាមេរិក ក្នុងនោះ ៩៣លាន​ដុល្លា​​រ​អាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក និង ១៤លានដុល្លារអាមេរិក ជាថវិកាបដិភាគ​របស់​រាជរដ្ឋា​ភិ​បា​លកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]