រដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រ​​​ប្រព្រឹត្តិ​កម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨  ខែ កក្កដា  ឆ្នាំ ២០២២។

គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជា​គម្រោង​​ហិរញ្ញប្បទាន​សម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹក​ប្រាក់​សរុប​ប្រមាណ ១១៩,១៧ លាន​​ដុល្លារ​អាមេរិក ហើយបានចាប់ផ្តើម​អនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨​ ហើយត្រូវបញ្ចប់​នៅ​ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៣​ ខាងមុខ។

ថវិកាគម្រោង​ PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទាន​ពីទី​ភ្នាក់ងារ​​​​អភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាភ្នាក់ងារប្រតិបត្តិ (Executing Agency) ទទួល​បន្ទុក​រួម និងអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត ឯចំណែកក្រសួងសាធារណៈការ និងដឹកជញ្ជូនវិញ ជាភ្នាក់ងារ​អនុវត្ត​គម្រោង (Implementing Agency) អនុវត្តការងារអនាម័យ។

គម្រោង PWSSP គឺកំពុងអនុវត្តក្នុង ០៤ខេត្ត រួមមានបាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ដោយឡែកចំពោះការងារទឹកស្អាតត្រូវអនុវត្តតែនៅខេត្តពីរគឺ ខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោយការសាងសង់ចប់ គម្រោងទឹកស្អាតនៅខេត្តបាត់ដំបង នឹងមានសមត្ថភាពផលិតទឹកបាន ៥០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងអាចចែកចាយទឹ​ក​ស្អាតបាន​ប្រវែង ១២៥,៥៥ គម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]