កូរ៉េជួយសង់អគារមន្ទីរពេទ្យកុមារជាតិថ្មីមួយ តម្លៃ ១៦លានដុល្លារ

រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ នឹងផ្តល់ជំនួយជាថវិកាចំនួន ១៦លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារជាតិលើ​ផ្នែកកសាង​ហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារពេទ្យ និងការពង្រឹងសមត្ថភាព​បុគ្គលិក​របស់មន្ទីរពេទ្យ​ ដែលចាប់អនុវត្តពី​ឆ្នាំ​២០២២​​ ដល់​ឆ្នាំ​២០២៧​។

​នេះបើតា​មពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា​របស់គម្រោងពង្រឹង​សមត្ថភាព​​​មន្ទីរពេទ្យ​​កុមារ​ជាតិ​ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួង​សុខាភិបាល កាល​ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

គម្រោងថ្មីនេះ ជាគម្រោងទី២ហើយ ដែលKOICA បានជួយកន្លងមក និង​ត្រូវបានរៀបចំឡើងក្នុងគោល​បំណងផ្តល់អគារ​មន្ទីរពេទ្យ​ថ្មី កែលម្អប្រព័ន្ធប្រតិបត្តិការក្នុងមន្ទីរពេទ្យ ពង្រឹងសមត្ថភាពលើជំនាញឯកទេស និងលើកកំពស់​សមត្ថភាព​កិច្ចការស្រាវជ្រាវរបស់មន្ទីរពេទ្យ។

ជាមួយគ្នានេះដែរ គម្រោងនេះ គ្រោងនឹងសា​ងសង់អគារប្រាំជាន់ជាមួយ​និងផ្ទៃអគារសរុបប្រមាណ ​៨៨៨០​ម៉ែត្រ​ការ៉េ​ ដែល​អាច​​ផ្ទុកគ្រែ​សរុបចំនួន១៩៦។

អគារថ្មីនេះ រួមមាន កន្លែងទទួលភ្ញៀវផ្នែកពិគ្រោះជម្ងឺក្រៅ​ (OPD) ៩ជំនាញ ផ្នែកឱសថស្ថាន ផ្នែកមន្ទីរ​ពិសោធ​ន៍ ផ្នែករូបភាពសាស្ត្រ ផ្នែកលោហិតសាស្រ្ត ផ្នែកជំនាញមហារីកកុមារ ផ្នែកក្រពះពោះវៀន ផ្នែកជម្ងឺកង្វះអាហារូបត្ថម្ភ និងផ្នែកជំងឺប្រព័ន្ធផ្លូវដង្ហើម។

ក្រៅពីនេះ តាមរយៈគម្រោងថ្មីនេះ កូរ៉េ នឹងផ្តល់នូវឧបករណ៍ទំនើបៗសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និង​ប្រតិបត្តិការ ព្រមទាំងបណ្តុះបណ្តាលលើជំនាញផ្ទាល់ ការផ្ទេរចំណេះដឹងថ្មីៗ និងការចែករំលែកបទពិសោធន៍​ពី​វេជ្ជបណ្ឌិតកូរ៉េ រួមទាំងការពង្រឹងលើសមត្ថភាពស្រាវជ្រាវ ដល់មន្ទីរពេទ្យកុមារជាតិផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]