ចិនគ្រោងសង់រោងចក្រផលិតកង់រថយន្តថ្មីមួយទៀត តម្លៃ ៣០០លានដុល្លារ នៅឆ្នាំ២០២៣

ក្រុមហ៊ុនវិនិយោគឯកជនចិន គ្រោងនឹងសាងសង់រោងចក្រផលិតកង់កៅស៊ូរថយន្តថ្មីមួយទៀត មានតម្លៃជាង ៣០០​លាន​​​​ដុ​ល្លា​​រ​​អាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​។ នេះបើតាមជំនួប​រវាង​ឯកឧត្តម​​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សួ​ង​​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SIHANOUKVILLE SPECIAL ECONOMY ZONE CO., LTD. កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបាន​ផ្តល់​នូវ​ផល​ប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយ​កម្លាំង​ពល​កម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់​ចង្វាក់ផលិតកម្ម​បន្ថែមរបស់ក្រុមហ៊ុន។

គិតត្រឹមខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញ-នាំចូល​របស់សហគ្រាស​ នៅក្នុងតំបន់​សេដ្ឋ​​កិច្ច​​ពិសេសក្រុងព្រះសីហនុសម្រេចបាន ១៣៧៤លានដុល្លារអាមេរិក បានកើន​ឡើង ៣៨,២៣% ​បើប្រៀប​ធៀប​​នឹង​ឆ្នាំមុន និងបានបង្កើនការងារបានជិត ៣០ ០០០កន្លែង។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះ ជាគម្រោងថ្មីមួយទៀត បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុម័តរួចម្តងមកហើយ​កាល​ពី​ដើមឆ្នាំ២០២២​ ឱ្យ​ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. វិនិយោគ ២៩៧លានដុល្លារ​អាមេរិក សាងសង់រោង​ចក្រ​ផលិតសំបកកង់រថយន្តថ្មី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]