រដ្ឋចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានថ្មី សរុប ៧៦០លានដុល្លារ ក្នុងឆមាសទី១-២០២២

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និង​ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ៧៦២លានដុល្លារអាម៉េរិក ខណៈ បានដកសាច់ប្រាក់ក្រោមក្របខ័ណ្ឌនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពផ្សេងទៀត ចំនួនប្រមាណ ៥២៤លានដុល្លារ។​

កិច្ចព្រមព្រៀងថ្មីដែលត្រូវបានចុះក្នុងឆមាសទី១-២០២២ គឺសម្រាប់អនុវត្ត ១៨គម្រោង/កម្មវិធីអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយក្នុងសន្និសីទព័ត៌មាននៅអង្គភាពនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០២ ខែសីហានេះ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានការដកសាច់ប្រាក់យកមកប្រើប្រាស់ នៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណង ដែលមានទឹកប្រាក់ ប្រមាណ ៥២៤លានដុល្លារ ស្មើនឹងប្រមាណ ៣៦.៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ២០២២។

រាជរដ្ឋាភិបាល បានដកសាច់ប្រាក់យកមកប្រើប្រាស់ក្នុងគម្រោង ឬកម្មវិធីអភិវឌ្ឍន៍ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]