អាជ្ញាធរបញ្ជាឱ្យបិទដេប៉ូខ្សាច់ ៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២

លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ​ បានចុះបិទដេប៉ូខ្សាច់​៤​ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយពីមិនអនុវត្តតាម​ការណែនាំ​របស់​អាជ្ញា​ធរ​រាជ​រាជធានីភ្នំពេញ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

លោកស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទី​តាំងខាងលើនេះ ធ្វើឡើង​ទៅតាមបទ​បញ្ជារបស់​ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយសារទីតាំងខាងលើ​មិនអនុវត្តតាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានីភ្នំ​ពេញជាច្រើនលើកច្រើនសារួចមកហើយ។

លោកបន្តថា ដេប៉ូអាជីវកម្មទាំងនេះ បានធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើដំណើរ បង្កឱ្យមានគ្រោះ​ថ្នាក់ចរាចរណ៍ និង​បណ្តាល​ឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។

លោកអភិបាលរង បានបន្ថែមថាអាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ដោយ​មិនទុកឱ្យ​​ដេប៉ូ​ខ្សាច់​​​ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយម្ចាស់ដេប៉ូខ្សាច់ទាំងនេះ​ ត្រូវតែកើបដីខ្សាច់ចេញពីថ្នល់ ​និងធ្វើ​ការ​ជួស​​​ជុលឡើងវិញនូវ​លូ កំណាត់ផ្លូវជាតិ​លេខ​២ ផ្លូវ ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ដែលខូច​បានបង្ក​ការ​ខូចខាត។

គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈ ចំនួន៤ ទីតាំងត្រូវបានបិទ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]