រដ្ឋលើកលែងឱ្យសណ្ឋាគារ ឬផ្ទះសំណាក់តូច &មធ្យម មិនបាច់ស្នើសុំចំណាត់ថ្នាក់ទៀតទេ

សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ ពីក្រសួងទេសចរណ៍ទៀតទេ ដែលជាជួយកាត់បន្ថយចំណាយ និងពេលវេលាក្នុងការបើកឡើងវិញក្រោយវិបត្តិកូវីដ។ នេះបើយោងតាមប្រកាសក្រសួងទេសចរណ៍ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ។

ទោះជាយ៉ាងនេះក៏ដោយ អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយ​តម្លៃ​ចំណាត់​ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។

ចំពោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចពន្ធដដែល។

គួរបញ្ញាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះត្រូវអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃ​ទី​២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈ​កម្មាធិការ​លើកស្ទួយ​សហគ្រាស​ធុន​តូច និងមធ្យមលើកទី២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]