សឹង្ហបុរីទិញដីទំហំ ៣.៥ហិកតា លើកោះនរាដើម្បីអភិវឌ្ឍគម្រោងតម្លៃប្រមាណ ១៥០លានដុល្លារ

ក្រុមហ៊ុន អចលនទ្រព្យសឹង្ហបុរី AKRAM Development Co., Ltd​ បានទិញដីទំហំ ៣.៥ ហិកតា លើកោះនរា របស់ក្រុមហ៊ុន OCIC។​

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហានេះថា ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាទិញ-លក់ ដីទំហំ​ ៣.៥ ហិកតា កាលពីពេលថ្មីនេះដោយអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោក​Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM​ក្រោមវត្តមានលោក Kelvin Chua ជាអគ្គនាយកនៃ AKRAM Development Co., Ltd។

តំណាងក្រុមហ៊ុន AKRAM បានបញ្ជាក់ថាគម្រោងអភិវឌ្ឍនេះអាចមានតម្លៃច្រើនជាង ១៥០ លានដុល្លាអាមេរិកទៅទៀត។

លោកបន្ថែមថា  “ក្រុមហ៊ុន សប្បាយរីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ាក្នុងការអភិវឌ្ឍកោះនរា និងសុទិដ្ឋិនិយមថាយ៉ាងមុតមាំថាទីតាំងដ៏មានសក្ដានុពលមួយនេះ និងក្លាយជាចំណុចទាក់ទាញដ៏ល្អបំផុតមួយសម្រាប់គម្រោងរបស់ក្រុមហ៊ុន​។

ជាមួយគ្នានេះដែរ លោកបានបញ្ចាក់ថា ការិយាល័យលក់ និងយូនីតគំរូ នឹងត្រូវបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៣។

ដើម្បីជាការរួមចំណែកនៅក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៃតម្លៃវិនិយោគ ២.៥ ប៊ីលានដុល្លារ លើផ្ទៃដី១២៥ហិកតា ក្រុមហ៊ុន OCIC បានធ្វើការសាងសង់ស្ពានចំនួន ២ ដែល ស្ពានមួយសម្រាប់តភ្ជាប់ទៅតំបន់កោះពេជ្រ និងមួយទៀតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ១ ហើយស្ពាននីមួយៗត្រូវចំណាយទុនរហូតដល់ ៣៨ លានដុល្លាអាមេរិក។

បច្ចុប្បន្នស្ពានភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ១ សម្រេចការសាងសង់បានជាង ៩០ភាគរយ គ្រោងនឹងបើកដំណើរការក្នុងខែកញ្ញាខាងមុខនេះហើយ។ (អានបន្ថែម)

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]