សម្តេចតេជោ៖ យើងត្រូវប្រែក្លាយដីឈូសឆាយនៅតំបន់ភ្នំតាម៉ៅជាសួនព្រៃប្រណិត និងព្រៃអភិរក្ស

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រែក្លាយ​តំបន់​ភ្នំតាម៉ៅ​ជាសួន​ព្រៃ​​ប្រណិត និងព្រៃអភិរក្សសម្រាប់ការពារជារៀងរហូតទៅ ក្រោយចេញបទបញ្ជាឱ្យបញ្ឈប់ការឈូសឆាយ ហើយ​ត្រូវ​​ដាំដើមឈើប្រណិតៗឡើងវិញ។ នេះបើតាមការថ្លែងបញ្ជាក់សារជាថ្មីម្តងទៀត របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារជាសម្លេងកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះសម្តេចបានចេញបទបញ្ជាទៅមេបញ្ជាការកងអង្គរក្ស ក៏ដូចជាអ្នក​ដែល​ទទួល​ខុស​ត្រូវការងារដំាដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះ ទៅជាសួនព្រៃ សួនដាំដើមឈើ ឬចំការដាំ​ដើមឈើ ដែលសុទ្ធតែជាឈើប្រណិត។

ជាមួយគ្នានេះផងដែរ សម្តេចតេជោ បានបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមព្រះរាជ​ក្រឹត្យ​កំណត់​នូវនិយាមការ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង។

សម្តេចបានបញ្ជាកម្លាំងកងអង្គរក្សចំនួនជាង ១០០០នាក់ ជាមួយគ្រឿងចក្រចំនួន ១១៣ គ្រឿ​ង ទៅឈូសឆាយដី ដើម្បីដាំកូនឈើឡើងវិញឱ្យទាន់រដូវភ្លៀងធ្លាក់ ដែលមកទល់ពេលនេះ ចំនួនដី ៥៣០​ហិក​តា ត្រូវបានធ្វើរួចរាល់ និងត្រូវការពេលវេលាដើម្បីសម្អាតបន្ថែមទៀត។

បន្ថែមពីនេះ សម្តេច សូមឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភាន់ច្រឡំ ឬជឿតាមពួកអគតិមួយចំនួន ចំពោះការ​ចល័ត​កម្លាំងនៅតំបន់ភ្នំតាម៉ៅ ព្រោះមិនស្ថិតត្រង់បញ្ហាខ្វះកូនឈើទេ តែអ្វីដែលសំខាន់ត្រូវប្រើកម្លាំង និងគ្រឿងចក្រ​យ៉ាងធំក្នុងការដំាំកូនឈើឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ថា តំបន់ភ្នំតាម៉ៅ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជា​ភ្លាមៗ​ឱ្យលុប​ចោល​រាល់ការ​អនុញ្ញាត​ឱ្យ​ធ្វើការដោះដូរ និងអភិវឌ្ឍទាំងអស់ ក្រោយមានសំណូមពរ​ជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើ​ម្បី​រក្សា​ទុក​ព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]