៥ឆ្នាំចុងក្រោយនេះ រដ្ឋសម្រេចការចុះបញ្ជីដីបានជាង ១,៦ លានក្បាលដី

ចាប់ពីឆ្នាំ២០១៨ ដល់ពាក់កណ្តាលឆ្នាំ២០២២ នេះ ការចុះបញ្ជីដំបូងសម្រេចបានចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើនឹង ២៤,១៦%។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ក្នុងរយៈពេល ៥ឆ្នាំនេះ ការចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានចំនួន ១​ ៦៧៩ ៥៥៨ ក្បាលដី និងចុះបញ្ជីលក្ខណៈដាច់ដោយដុំបានចំនួន ១១០ ៧៣១ ក្បាលដី។

មួយវិញទៀត ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ ក្រសួងបានចុះបញ្ជីក្បាលដីបានចំនួន ១៦៩ ២៦៧ ក្បាលដី។

ដោយឡែក បើគិតចាប់ពីពេលអនុវត្តរហូត មកដល់ពេលនេះវិញ ក្រសួងដែនដី បានចុះបញ្ជី និងការចេញប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ជូនប្រជាពលរដ្ឋ សរុបបានចំនួន ៦ ៥៨៤ ៧៧៨ ប័ណ្ណ ស្មើនឹង៩៤,០៦% នៃក្បាលដីប៉ាន់​ស្មាន​សរុប​ប្រមាណ ៧លានក្បាលដី។ ក្នុងនោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធបានចំនួន ៥ ៩៥៩ ៥៨២ ក្បាលដី និងចុះបញ្ជីដាច់ដោយដុំបានចំនួន ៦២៤ ៩៩៦ ប័ណ្ណ។

ជាមួយគ្នានេះផងដែរ ក្រសួងបានចុះបញ្ជីដីរដ្ឋបានចំនួន ២១២១ ប័ណ្ណ និងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច​បានចំនួន ៣៧ សហគមន៍ ស្មើនឹង ៩៤៧ ប័ណ្ណ។

ចំពោះការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធវិញ ការចុះបញ្ជីដីជាទ្រព្យខាងប្តីបានចំនួន ៩% ទ្រព្យខាងប្រពន្ធមានចំនួន ១៩% ទ្រព្យលីវ មានចំនួន ៩% ទ្រព្យរួមប្តីប្រពន្ធមានចំនួន ៦០% និងទ្រព្យផ្សេងៗទៀតមានចំនួន ៣%។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]