ផ្លូវជាង១១គីឡូ ភ្ជាប់ស្រុករលាប្អៀរ និងកំពង់ត្រឡាច បើការដ្ឋានសាងសង់ហើយ

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១,០៨៥ គីឡូ​ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំ​ជើង​គ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់​ឆ្នាំង ប្រើប្រាស់ថវិកាអស់ ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក។ នេះបើតាមពិធី​បើកការ​ដ្ឋាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២២។

ផ្លូវនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន HENG SAMBAT Co.LTD ,Import Export Transportation and Constructions។ ចំពោះពេលវេលាសាងសង់គឺត្រូវប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹង​សមត្ថភាព​ផលិត​ភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]