អគារមន្ទីរពេទ្យបង្អែកសៀមរាបថ្មី សាងសង់បានជាង ១៧ភាគរយហើយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី តម្លៃ ១៩លានដុល្លារអាមេរិក ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នការសាងសង់​សម្រេច​បាន ១៧,៣៨ ភាគរយ​ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកអគារនេះគឺ​​ស្របទៅ​តាម​តម្រូវ​ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់រដ្ឋាភិបាល ដើម្បីធ្វើផ្តល់សេវាសុខាភិបាល​នៅក្នុង​តំបន់​ឱ្យកាន់តែល្អប្រសើរ មានទំនើបកម្មនៃសេវាសុខាភិបាល។

នៅពេលអគារនេះសាងសង់ និងបំពាក់បរិក្ខារពេទ្យទំនើបៗរួចនៅឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែក​មួយ​នេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ទំនើបជាងគេនៅក្នុងខេត្តសៀមរាប។

អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានបើកដ្ឋានសាងសង់នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្ពស់ ៤ជាន់ មាន​សមត្ថភាព​ទទួលអ្នកជំងឺបាន ២២០គ្រែ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]