​ថៃប្រកាសសង់សួនសត្វ​ដ៏ធំ១ តម្លៃជិត​៣០០​លាន​ដុល្លារ​ លើដី៤៨ហិកតា

រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួនជិត ៣០០លានដុល្លារ សាងសង់សួនសត្វ មជ្ឈមណ្ឌលអប់រំ និងកន្លែងអភិរក្សនៅភាគខាងជើងនៃទីក្រុងបាងកក។ នេះបើយោងតាមការផ្សាយរបស់ GCR កាលពីចុងខែកក្កដា ២០២២ កន្លង។

អ្នកនាំពាក្យរងរដ្ឋាភិបាល Rachada Dhnadirek បានឱ្យដឹងទៀតថា សួនសត្វដ៏ធំមួយនេះ​នឹងត្រូវសាងសង់​នៅ​លើ​ផ្ទៃដី ៤៨ហិកតា ដែលបាន​បរិច្ចាគ​ដោយ​ស្តេច​ថៃ Maha Vajiralongkorn ក្នុង​ខេត្ត Pathum Thani។

ប្រភពដដែលបានបញ្ជាក់ថា គម្រោងដ៏ធំនេះនឹងត្រូវចំណាយអស់ប្រមាណជិត ៣០០លានដុល្លារ ហើយការសាងសង់ត្រូវបែងចែកជា២ដំណាក់កាល ដំណាក់​កាល​ទី​១​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​នឹង​ចំណាយ​អស់ប្រមាណជា ១៤៥លាន​ដុល្លារ ​​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាលពី​ខែ​មករា ហើយ​ដំណាក់​កាល​ទី២ នឹង​ចំណាយ​អស់ប្រមាណ ១១៧ លាន​ដុល្លារ។

គម្រោងនេះនឹងត្រូវបើកដំណើរមួយផ្នែកនៅឆ្នាំ 2026 បន្ទាប់មកនឹងត្រូវបើកដំណើរការទាំងស្រុងនៅឆ្នាំ 2028។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]