ស្អែកនេះ អ្នកអាចចូលទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល បានហើយ!

តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២​ តទៅ ដែលនឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយមផលិតផលម៉ាកល្បីៗ។

ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហាងលក់សម្ភារប្រើប្រាស់ និងហាងប្រណីតៗជាច្រើនទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មដ៏មានគុណភាពខ្ពស់ សម្រាប់អតិថិជនទាំងអស់​ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្នុងនោះរួមមាន ហាងលក់សម្លៀកបំពាក់ H&M, LYN, Calvin Klein, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato Corner ហាងតុបតែងសក់ Leekaja ហាងលក់សម្ភារប្រើប្រាស់ចម្រុះ Kohnan Japan, Akemi Uchi ឱសថស្ថាន ឱសថផ្លឹស ផ្សារទំនើប ជីប ម៉ុង Supermarket និងហាងម៉ាកពេញនិយមជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ “ពិភពនៃប្រេនល្បីៗ” នេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល នៅលើផ្ទៃដីទំហំជាង ៤១ ហិកតា ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន (សូមចុចទីនេះ) ជាមួយនឹងស្ថាបត្យកម្ម និងការរចនាយ៉ាងទាក់ភ្នែក ជារូបរាងនាវាដ៏ធំអស្ចារ្យ។

មិនតែប៉ុណ្ណោះ ផ្សារទំនើបនេះក៏មានបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ និងមានផ្ទៃលំហដល់ទៅ ៣០ ភាគរយនៃអគារផ្សារទាំងមូល ដែលផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងបរិយាកាសប្លែកពិសេស។ ចំណែកឯចំណតយានយន្តវិញ អាចផ្ទុករថយន្តបានរហូតដល់ទៅ ៤០០០ គ្រឿងឯណោះ។

កុំភ្លេចបបួលគ្នីគ្នាមកឱ្យច្រើនណា៎! ឮថាមានកម្មវិធីប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីហាងល្បីៗជាច្រើនទៀតផង!

ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]