បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួញដូរមូលបត្រកម្មសិទ្ធិសាធារណៈ និងបោះផ្សាយសញ្ញាបណ្ណ​​កើនដល់ចំនួន ២០ក្រុមហ៊ុន មានទុនសរុបចំនួន ៣៣០លានដុល្លារ។ នេះបើតាមឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម បានបញ្ជាក់ថាបន្ថែមថា នេះជាសញ្ញាវិវឌ្ឍវិជ្ជមានឆ្ពោះទៅមុខមួយនៃផ្សារមូលបត្រកម្ពុជា បើទោះបីជាមិន ទាន់ខ្ពស់ដូចប្រទេសជិតខាងដូចជាថៃ និងវៀតណាមក្តី។

ដោយឡែក ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនសក្តានុពលផ្សេងទៀតកំពុងត្រៀម ដើម្បីធ្វើការបោះផ្សាយលក់មូលបត្រជាបន្តបន្ទាប់ ខណៈ​គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៣នេះ មានក្រុមហ៊ុនចំនួន៣ ដែលធ្វើការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុន ម៉េងលី ជេ. គួច អេខ្យូខេសិន ម.ក. គឺជាក្រុមហ៊ុនដំបូងគេក្នុងវិស័យអប់រំ ដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈដែលបានកៀរគរទុនបានប្រមាណ ៥,១លានដុល្លារ គិតត្រឹមថ្ងៃចុះបញ្ជីលក់ជាផ្លូវការ។

ជាមួយគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្ដិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងបន្ថែមថា ភាគហ៊ុនមូលបត្រកម្មសិទ្ធិសាធារណៈ ហៅកាត់ IPO មានចំនួនជាង ១៩លានភាគហ៊ុន ស្មើនឹង៥,៨៨ភាគរយនៃភាគហ៊ុនក្រុមហ៊ុនសរុប ហើយតម្លៃក្នុងមួយហ៊ុនត្រឹមតែ ២.០៨០រៀលប៉ុណ្ណោះ។

បន្ថែមពីនេះ ក្រុមហ៊ុនគ្រោងប្រមូលទុនឱ្យបានចំនួន ១០លានដុល្លារ ដើម្បីវិនិយោគបន្ថែមទៀតទៅលើអគារសិក្សាឱ្យ​បាន ១៦០កន្លែងនៅគ្រប់រាជធានី-ខេត្ត ក្រុង ខណៈបច្ចុប្បន្ន អគារសិក្សាមានចំនួន១៦សាខា នៅក្នុងរាជធានី-ខេត្ត​។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ផ្សារមូលបត្រកម្ពុជា (ផមក) ប្រមូលមូលធនសរុបបានជាង ២២២ពាន់លានរៀល ស្មើនឹងជាង ៥៤លា​ន​ដុល្លារ កើនឡើង ១៣៣% ធៀបនឹងឆ្នាំ២០២១។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ជប៉ុនទម្លាក់ថវិកាជាង ៥០ម៉ឺនដុល្លារ កែលម្អ​មណ្ឌ​​ល​សុខភាពនៅតាកែវ និងកំពង់ចាម

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥០៦ ៥៩៥ដុល្ […]