គម្រោងអភិវឌ្ឍតម្លៃជាង ១៧ លានដុល្លារ នឹងត្រូវសាងសង់នៅកោះត្បាល់ នៃខេត្តកែប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន ១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។

គម្រោងនេះនឹងអាចបង្កើតការងារបានចំនួន ១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។

កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង ៦០០ម៉ែត្រ។

គួបញ្ជាក់ថា កោះទន្សាយ ក៏កំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព ផងដែរ ក្រោមទុន១៣០ លានដុល្លារ។ គម្រោងនេះជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗតាំងពីឆ្នាំ ២០២១ មកម្លេះ។

- Video Advertisement -