សម្ដេចនឹងរៀបតំបន់អភិវឌ្ឍថ្មីមួយទៀត នៅឃុំពាក់ស្នែង បន្ថែមពីលើរុនតាឯក

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ដ្រីក្រសួងដែនដីត្រៀម រៀបចំបង្កើតតំបន់អភិវឌ្ឍថ្មីមួយនៅឃុំពាក់ស្នែង ខេត្តសៀមរាប បន្ថែមពីលើតំបន់រុនតាឯក ដើម្បីជាទីតាំងទីលំនៅឋានថ្មីរបស់ពលរដ្ឋដែលរើចេញពីឧទ្យានជាតិអង្គរ។

សម្ដេចបានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី ៦ តុលា កន្លងទៅ ដោយបញ្ជាក់ថាតំបន់នេះ នឹងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់យ៉ាង ដូចនៅរុនតាឯកដូច្នេះដែរ។

ឥឡូវ ដីនៅរុនតាឯក សល់តែ ២០០ឡូ ប៉ុណ្ណោះ ខ្ញុំប្រាប់ឯកឧត្តម ជា សុផារ៉ា ឱ្យទុកជាដីបំរុង ហើយចាប់ផ្ដើមរៀបចំដីនៅតំបន់ពាក់ស្នែង ថ្មីមួយទៀត។

កន្លែងនេះ ត្រូវមានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់រស់នៅ និងប្រកបអាជីវកម្ម។

គួរបញ្ជាក់ថា តំបន់រុនតាឯកនឹងក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។

ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។

បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម រោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្យសាលារៀន ផ្សារ ជាដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]