ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នាំដ៏ល្អមួយសម្រាប់ការវិនិយោគលើអលចនទ្រព្យ សម្រាប់អ្នកដែលមានទុនខ្ពស់ ហើយរំពឹងផលចំណេញក្នុងរយៈពេលវែង ព្រោះតម្លៃអចលនទ្រព្យក្នុងឆ្នាំ ២០២៣ ក៏នៅមិនទាន់ស្ទុះឡើងខ្លាំងនោះ ខណៈទីផ្សារជារួមអាចនឹងមិនទាន់ងើបឡើងវិញខ្លាំងទេ។

នាយករងក្រុមហ៊ុនCBRE Cambodia អ្នកស្រី គឹម គិនកេសាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ វិនិយោគិនដែលមានលទ្ធភាព គួរសំលឹងមើលការវិនិយោគ ក្នុងវិស័យដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍រយៈពេលវែង។

«មូលហេតុដែលគួរវិនិយោគលើដីធ្លី ព្រោះវាអាចផ្ដល់ផលចំណេញខ្ពស់នៅពេលដែលស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ក្នុងប៉ុន្មានឆ្នាំខាងមុខ»។

យ៉ាងណាមិញ អ្នកស្រីពន្យល់ថា មុនពេលសម្រេចចិត្តវិនិយោគ វិនិយោគិនគួរស្វែងយល់អោយបានច្បាស់លាស់ អំពីកត្តាភូមិសាស្ត្រ និងសេដ្ឋកិច្ចក្នុងតំបន់នោះ ដោយទីតាំងនិមួយៗអាចមានចលករសេដ្ឋកិច្ចខុសៗគ្នា។

«ឧទាហរណ៍តំបន់កណ្ដាលរាជធានីភ្នំពេញមានសក្ដានុពលសម្រាប់ការអភិវឌ្ឍបែបពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន ឯតំបន់ជាយរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ មានសក្ដានុពលផ្នែកឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យ ចំណែកឯបណ្ដាខេត្តជាប់មាត់សមុទ្រដូចជា ខេត្តព្រះសីហនុ កែប និងកំពត ជាទិសដៅទេសចរណ៍ អំណោយផលដល់ការសាងសង់សណ្ឋាគារ រមណីយដ្ឋាន និងផ្ទះលំហែកាយ»។

«រយៈពេលវិនិយោគក្នុងវិស័យទាំងនេះ អាចមានរយៈពេលមធ្យម និងវែង ដូចនេះវិនិយោគិនគួរសិក្សាអំពីលទ្ធភាពនៃទុនវិនិយោគរបស់គាត់ និងនិន្នាការទីផ្សារអោយបានល្អិតល្អន់មុនពេលវិនិយោគ» អ្នកស្រីបានបន្ដ។

គួរបញ្ជាក់ថា CBRE ក៏បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជា នឹងប្រសើរឡើងបន្ដិចបន្ដួចប៉ុណ្ណោះក្នុងឆ្នាំ ២០២៣ ពោលគឺនៅមិនទាន់កើនដល់កម្រិតមុនវិបត្តិកូវីដឡើយ ខណៈតម្លៃលក់ ជួលអចលទ្រព្យ នឹងមានលំនឹងប្រហាក់ប្រហែលនឹងតម្លៃក្នុងឆ្នាំ២០២២ដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]

CBRE៖ អ្នកអភិវឌ្ឍបូរីខ្នាតមធ្យម និងតូច អាចនឹងជួបវិបត្តិធ្ងន់ ឬឈានដល់ផ្អាកការដ្ឋាន បើ…

ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia ព្យាករថាទីផ្សារ​បូរីកំ […]