ក្រុមហ៊ុនចិនចង់បង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនីនៅខេត្តកោះកុង

ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile មាន​គោលបំណងបោះ​ទុន​វិនិយោ​គ​លើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិស​នី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ នេះបើតាមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះផ្តោតសំខាន់លើការកសាងទំនាក់ទំនងដ៏ល្អប្រសើរដើម្បី​អាច​ឱ្យ​ក្រុម​ហ៊ុនវិនិយោគចិនបានចូលមកស្វែងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពល​នានា​ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង។

បើតាម លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តកោះកុង​មាន​ឧស្សា​ហកម្មប្រភេទធុនធំចំនួន ០៧រោងចក្រ មានចំនួនកម្មករចំនួន ១០.៨៤៣នាក់ ដែលក្នុង​នោះ​មាន​រោង​ចក្រ​តំឡើង​រថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារកីឡាជាដើម។

ដោយឡែក សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានចំនួន ៧៥៥ មូលដ្ឋាន។

ក្នុងខេត្តកោះកុង ក្រៅពីវិស័យកសិកម្មប្រមាណ ៥៥,៥% គឺមានវិស័យឧស្សាហកម្ម ០,៣% វិស័យសេវាកម្ម ៤៤,២% ក្នុងនោះកម្លាំងពលកម្មដែលជាកម្មករ កម្មការិនី បំរើក្នុងរោងចក្រ សហគ្រាស និងវិស័យឯកជន​មាន​ប្រមាណ ១៥,១% នៃប្រជាជនសរុប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]