ក្រសួងនឹងបើកការដ្ឋានកែលម្អផ្លូវជាតិលេខ៣៣ ព្រំដែនកម្ពុជា-វៀតណាម នាពេលឆាប់ៗនេះ

ផ្លូវជាតិលេខ៣៣ ពីខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) នឹងឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគំរូប្លង់របស់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោងផ្លូវនេះរួចរាល់ហើយ។

ថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ កាលទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៣៣ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវថ្នល់ គំរូប្លង់គម្រោង និងចំណុចមួយចំនួនដែលអាចជាកត្តាប្រឈមក្នុងការអនុវត្តការងារគម្រោង ដើម្បីត្រៀមបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យភាគីអនុវត្តគម្រោងជួសជុល ថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្ន មុនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣៣ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ មានប្រវែងសរុប ៥២,៥៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៣ (គ.ម.១៤៨+១០០) រហូតដល់ច្រកលក (ព្រំដែនវៀតណាម) នឹងត្រូវអនុវត្តគម្រោងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC)។

កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ នេះ គ្រោងត្រូវការរយៈពេលសាងសង់សរុប ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទាននៃប្រទេសចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]