កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្ម​អន្តរជាតិ​ធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។

នេះបើតាមកិច្ចពិភាក្សាស្តីពីការបញ្ឈប់ការបំផ្លាញព្រៃឈើក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តា​ភាគី​អនុសញ្ញា​ក្រប​​​ខ័ណ្ឌ​​សហប្រជាជាតិស្តីពី​ការ​ប្រែប្រួ​ល​អាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២​។

កម្ពុជាបានបង្កើនកម្មវិធីរេបូក (REDD+) តាមរយៈការពង្រីកការទទួលខុសត្រូវចំពោះគម្រោងនេះ និងតាមរយៈកា​រ​ជួយ​ជ្រោមជ្រែងពីដៃគូគម្រោងសំខាន់ៗ រួមមានសង្គមអភិរក្សសត្វព្រៃ (WCS) និងសម្ព័ន្ធសត្វព្រៃ (WA)។

តាមរយៈកម្មវិធីរេបូក (REDD+) នេះ ក្រសួងបរិស្ថានបានអនុវត្តគម្រោងចំនួន ០៣ តាំងពីឆ្នាំ២០១៦ ក្នុង​តំបន់​ការ​ពា​រ​ធម្មជាតិរួមមាន តំបន់កែវសីមា ជួរភ្នំក្រវាញខាងត្បូង និងព្រៃឡង់ ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១.២៧លាន​ហិក​តា​។

ជាមួយគ្នានេះ កម្ពុជាកំពុងបង្កើនដំណើរការនីតិវិធីលក់ឥណទានកាបូន ពី១លានហិកតា ទៅជិត ៣លា​ន​ហិក​តា ​ក្នុង​​ឆ្នាំ២០២២ នេះផងដែរ។ (អានបន្ថែម)

នៅក្នុងសន្និសីទកំពូលលើកទី២៧ លោកស្រី Suwanna Gauntlett ដែលជានាយកប្រតិបត្តិនៃសម្ព័ន្ធសត្វព្រៃ (WA) បានលើកឡើងថា « គម្រោងរេបូក (REDD+) របស់កម្ពុជា ប្រកាន់ខ្ជាប់នូវការត្រួតពិនិត្យ វាយតម្លៃយ៉ាង​ល្អិត​ល្អន់​ និងដោយ​​ឯករាជ្យ។ គម្រោងទាំងនេះ បង្កើតឱ្យមានឥណទានកាបូន ឬ Verified Emission Reductions (VERs) ប្រកបដោយគុណភាព ដែលជួយការពារព្រៃឈើ ការកាត់បន្ថយការបញ្ចេញឧស្ម័ន និងជារនាំង​ការពារ​សត្វ​ព្រៃ និងព្រៃឈើដែលកំពុងរងគ្រោះ និងធានានូវជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងសហគមន៍ព្រៃឈើ»។

គួរបញ្ជាក់ថា បើតាម Carbon Credits ការកាប់បំផ្លាញព្រៃឈើ និងការខូចគុណភាពដីព្រៃ គឺជាកត្តារួមចំណែក​យ៉ាង​ធំ​ដល់វិបត្តិអាកាសធាតុ ដែលបង្ហាញឱ្យឃើញថាមានប្រហែល ១០% ទៅ ១២% នៃការបញ្ចេញ​ឧស្ម័ន​ទាំងអស់​។

ពិភពលោកអាចនឹងឡើងកំដៅ ១.៥អង្សារសេ បើគ្មានការបញ្ឈប់ការបញ្ចេញឧស្ម័ន ដែលបណ្តាលមកពី​ការបាត់​បង់​​ព្រៃឈើ ត្រឹមឆ្នាំ២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

រដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរត […]