ព្រលានយន្តហោះតារាសាគរបន្តពន្យារបើកដំណើរការ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣

ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង ត្រូវពន្យារបើកដំណើរការសារជាថ្មីទៀត រហូតដល់ពាក់​កណ្តាល​​ឆ្នាំ២០២៣ យ៉ាងយូរ ក្រោយផែនការសាងសង់នៅដើមឆ្នាំ២០២៣ មិនទាន់ចាប់ផ្តើមនៅឡើយ។ នេះបើ​តាម​​​ការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ។

ហេតុផលចម្បងនៃការពន្យារពេលនេះ គឺបណ្តាលមកពីការកកស្ទះនៃលំហូរសាច់ប្រាក់ និងកត្តាសង្រ្គាមអឺរ៉ុប រវាងរុស្សី និងអ៊ុយក្រែន ដែលបានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យប៉ះពាល់ខ្លាំង​ដល់ដំណើរ​ការនៃការបញ្ចប់គម្រោងទាំងស្រុង ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនោះ​គឺ​បណ្តាលមកពីវិបត្តិកូវីដ ម្យ៉ាងទៀតក្រុមហ៊ុននេះជាក្រុមហ៊ុនចិន ហើយវិធានការ ​Zero Covid19 របស់ចិន ក៏បានបង្កជាផលប៉ះពាល់​ដល់តម្លៃនៃការ​ដឹកជញ្ជូនទំនិញ ធ្វើឱ្យវត្ថុធាតុដើមឡើងថ្លៃខ្ពស់ និងប៉ះពាល់ដល់សង្វាក់ផលិតកម្មជាច្រើនទៀតផង។

ឯកឧត្តម បានបន្តថា វិបិត្តសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក ក៏ជាផលប៉ះពាល់មួយទៀតដែរ ដោយការទិញដូរមួយចំនួននូវឧបករណ៍​សម្រាប់​អាកាសយានដ្ឋានក្នុងទីផ្សារអន្តរជាតិផងដែរ។

ឯកឧត្តម បន្ថែម ចំពោះថវិកាសាងសង់ គឺពិតជាមានការប៉ះពាល់ខ្លាំងណាស់ ពីព្រោះការលើក​គម្រោង​ដំបូង ត្រូវចំណាយអស់ត្រឹមតែ ៣៥០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ដោយសារវិបត្តិកូវីដ អ្វីៗក៏ឡើងថ្លៃ ការចំណាយថវិកាក៏អស់ច្រើនតាមហ្នឹងដែរ។ (អានបន្ថែម)

មួយវិញទៀត ប្រទេសចិនមានការរឹតបណ្តឹងខ្លំាងលើលំហូរសាច់ប្រាក់ ដោយត្រូវមានការកំណត់តាមបទប្បញ្ញត្តិ​ច្បាប់​​របស់ប្រទេសចិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]