រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ស្ថិតក្នុងភូមិប៉ាតាង ឃុំសសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ព្រមទាំងផ្តល់សិទ្ធិជាកម្មសិទ្ធិលើក្បាលដីផងដែរ។ នេះបើតាមអនុក្រឹត្យលេខ ២២២ អនក្រ.បក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

ចំពោះទំហំដីដែលកាត់នេះ ត្រូវបានកាត់ចេញពី ០២ទីតាំង ដោយកាត់ផ្ទៃដីទំហំ ១៨៩ ហិកតា ៧៤ អា និង ៥៥ សង់ទីអា ចេញពីដែនគម្របពឈើឆ្នាំ២០០២។

ដោយឡែក មួយទីតាំងទៀត គឺកាត់ផ្ទៃដីទំហំ ៤០១ ហិកតា ៧២ អា និង ១៦ សង់ទីអា ចេញពីសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុន ៧មករា ផារី។

ផ្ទៃដីដែលបានកាត់នេះ នឹងត្រូវធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចារាយ ១សហគមន៍ មានចំនួន ៦៥គ្រួសារ លើក្បាលដីសរុប ២៧ក្បាលដី ដែលរួមមាន ដីលំនៅឋាន ២ក្បាលដី និងដីកសិកម្ម ២៥ក្បាលដី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣

រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអន […]