ក្នុងឆ្នាំ ២០២២ រដ្ឋអនុម័តគម្រោងសំណង់សរុបជាង ៣៨០០ គម្រោង តម្លៃជាង២ពាន់លាន

ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលអនុម័តគម្រោងសំណង់នៅទូទាំងប្រទេសចំនួន ៣ ៨២៧ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ៦លាន ៥សែនម៉ែត្រការ៉េ។  នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

របាយការណ៍ដដែល បានបង្ហាញថា បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ទិន្នន័យគម្រោងសំណង់ក្នុងឆ្នាំ២០២២នេះ បានថយចុះចំនួន ៩៨គម្រោង។

ដោយឡែកទុនវិនិយោគក្នុងគម្រោងទាំងនេះក្នុងឆ្នាំ ២០២២ មានសរុប ជាង ២,៦ ពាន់លានដុល្លារ.

ក្នុងចំណោមគម្រោងទាំងអស់ គម្រោងសំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ១,៤១២លានដុល្លារអាមេរិក។ ក្នុងនោះ សំណង់ជាលក្ខណៈបុរីមានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានទុនវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ក្នុងទុនវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួមមានចំនួន៥១គម្រោង ដែលមានទុនវិនិយោគប្រមាណ២២២លានដុល្លារ។

ដោយឡែក សំណង់សណ្ឋាគារមានចំនួន ២០គម្រោង មានទុនវិនិយោគប្រមាណ ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន ១៨៥គម្រោង មានទុនវិនិយោគប្រមាណ ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន ១១៧គម្រោង មានទុនវិនិយោគប្រមាណ ៥៣៣លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន ៧គម្រោង ដែលមានទុនវិនិយោគប្រមាណ១៤៩លានដុល្លារ។

គួរបញ្ជាក់ដែរថា បើគិតចាប់ពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសំណង់លំនៅឋានមានចំនួន ៣៤ ៣៧៣គម្រោង, សំណង់អគារសណ្ឋាគារមានចំនួន ១ ០៧៣គម្រោង, សំណង់អគារពាណិជ្ជកម្មមានចំនួន ៣ ១៣៦គម្រោង (សំណង់អគាររោងចក្រមានចំនួន១០ ៦២៩គម្រោង) និងសំណង់អគារពហុមុខងារមានចំនួន ៣៣០គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]