កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េមានសិទ្ធិជាម្ចាស់ហ៊ុន ១០០% ដោយមិនបាច់មានភាគហ៊ុនក្នុងស្រុក

កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េ មានសិទ្ធិជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ នេះការក្រើនអំពីគោលនយោបាយលើកទឹកចិត្តវិនិយោគិនបរទេសនៅកម្ពជា របស់សម្ដេចហ៊ុន សែន ទិសដៅទាក់ទាញវិនិយោគិនបរទេសបន្ថែម ពិសេសកូរ៉េខាងត្បួង។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹងដូច្នេះក្នុងជំនួបជាមួួឯកឧត្តម បណ្ឌិត អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះផងដែរ កម្ពុជាក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េទាំងអស់ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។

ការអនុញ្ញាតបែបនេះ គឺដោយសារកម្ពុជាមានស្ថានភាពអំណោយផលមួយចំនួយ ខណៈដែលកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។

បន្ថែមពីនេះ ក្នុងជំនួបនេះផងដែរ សម្តេចតេជោ បានស្នើសុំដល់ភាគីកូរ៉េជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]