រដ្ឋបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត សម្រាប់តែខេត្តសៀមរាប

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគាររយៈពេល ០៣ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ សម្រាប់តែខេត្តសៀមរាបប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសពត៌មានលេខ ០១ ប្រកព ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ក្នុងនោះ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប រយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។

ប៉ុន្តែអាជីវកម្មទាំងអស់នេះ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលលើកលែងនេះ។

ដោយឡែក រដ្ឋក៏មានផ្តល់ការសម្របសម្រួលតាមរយៈការបន្តតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍នោះទេ។

គួរបញ្ជាក់ថា នេះ​ជាការលើកពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត ប៉ុន្តែសម្រាប់តែខេត្តសៀមរាបតែប៉ុណ្ណោះ ដែលខុសពីមុនៗ ដែលរដ្ឋធ្លាប់បានប​ន្តលើកលែងដល់អាជីវកម្មក្នុងវិស័យទាំងនេះ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម)

រដ្ឋាភិបាលដាក់ចេញនូវផែនការយុទ្ធសាស្រ្តមួយនេះ គឺជាចំណែកមួយដ៏សំខាន់ដើម្បីជួយជំរុញសក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានស្ទុះលឿនរហ័ស ជាពិសេសដើម្បីឱ្យសក្តិសមនឹងចំណាត់ថ្នាក់ដែលទើបទទួលបានលេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងពិភពលោក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]