​តើចិនអាចដោះស្រាយបញ្ហាអចលនទ្រព្យរបស់ខ្លួនបានឬទេ?

អ្នក​អភិវឌ្ឍន៍​ធំៗ​ជាច្រើននៅប្រទេសចិនបានជួប​ការ​លំបាក​ ដោយទំហំការទិញ-លក់អចលនទ្រព្យនៅទូទាំងប្រទេសបានធ្លាក់ចុះ ២៤% ក្នុងឆ្នាំ​២០២២ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩២មក។ ការវិនិយោគលើអចលនទ្រព្យក៏បានធ្លាក់ចុះ ១០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងផងដែរ។

រដ្ឋាភិបាលចិនបាននិងកំពុងជំរុញការរៀបចំគោលនយោបាយថ្មីមានលក្ខណៈជាទ្រង់ទាយធំ។ ជាដំបូងគឺការលុបចោលនូវគោលនយោបាយសូន្យកូវីដ ជាមួយនឹងការបញ្ចប់នូវការរិតបន្តឹង និងបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនផងដែរ។

ម្យ៉ាងទៀត រដ្ឋក៏កំពុងព្យាយាមដោះស្រាយបញ្ហាមួយចំនួនទៀតក្នុងវិស័យអចលនទ្រព្យ ដោយបានលុបចោលនូវរាល់វិធានការដែលបង្ខំឱ្យអ្នកអភិវឌ្ឍន៍សងបំណុលក្នុងទំហំមួយដ៏មហាសាលក្នុងរយៈពេលដ៏ខ្លី។ នេះក៏ជាការបង្ហាញពីក្តីសង្ឃឹមថ្មីនៃការរស់ឡើងវិញនៃទីផ្សារអចលនទ្រព្យនៅប្រទេសចិន។

នៅថ្ងៃទី១៣ មករា រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការ ២១ចំណុច ដើម្បីផ្តល់ជាសាច់ប្រាក់ និងកម្ចីពីធនាគារពាណិជ្ជ ក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍ដែលមានលក្ខណៈសម្បិត្តិ និងគុណសម្បិត្តិល្អគ្រប់គ្រាន់ ជាពិសេសសម្រាប់គម្រោងដែលកំពុងជាប់គាំង និងអ្នកគ្រប់គ្រងទ្រព្យសកម្មរបស់រដ្ឋ ឱ្យអាចបន្តងើបឡើងវិញបាន។

កន្លងមក រដ្ឋាភិបាលចិនក៏ធ្លាប់បានលុបចោលម្តងរួចមកហើយនូវគោលនយោបាយ “បន្ទាត់ក្រហមបី” ដើម្បីជួយដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៣០ផងដែរ។

ទន្ទឹមនិងមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រុមហ៊ុនអភិវឌ្ឍជាច្រើនបានចាប់ផ្តើមបង្កើនបំណុលថ្មីយ៉ាងឆាប់រហ័ស កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីអាចចាប់ផ្តើមបន្តដំណើរការ គម្រោងរបស់ខ្លួនទាំងអស់ឡើងវិញ។

គួររម្លឹងទៀតថា ក្រោយបិទបញ្ចប់គោលនយោបាយ សូន្យកូវីដ គេក៏សង្កេតឃើញថា មានគម្រោងលំនៅឋានបានបញ្ចប់ការសាងសង់មានការកើនឡើង៦% បន្ទាប់ពីបានធ្លាក់ចុះរហូតដល់​១៨% កាលពីមួយរយៈពេលមុន។

រីឯទិន្នន័យបឋមពីវិទ្យាស្ថានស្រាវជ្រាវ Beike វិញក៏បានបង្ហាញដែរថា ការលក់ផ្ទះក្នុងទីក្រុងធំៗចំនួន៥០ របស់ប្រទេសចិន អាចនឹងកើនឡើងច្រើនជាងមួយភាគប្រាំក្នុងរយៈពេលដប់ថ្ងៃដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។

ទោះ​បី​ជា​មិនទាន់រួចផុតពីវិបត្តិទាំងស្រុង​ក្តី តែតម្រូវ​ការទិញ-លក់​ផ្ទះ​​ហាក់​ដូច​ជា​មាន​ការ​កើន​ឡើងផងដែរ នេះជាការវិភាគរបស់ក្រុមហ៊ុន CreditSights ដោយបានបង្ហាញពីការសិក្សាទីផ្សារក្នុងក្រុងស៊ាងហៃ ព្រោះដំណើរការទិញ-លក់នៅពេលនេះ មិនមានការបញ្ចុះតម្លៃលំនៅឋាន ដូចកាលពីមុនឡើយ ដែលនេះបានបង្ហាញថាតម្រូវការកំពុងកើនឡើងសម្រាប់អចលនទ្រព្យនៅក្នុងទីតាំងល្អៗ។

លើសពីនេះទៀតនោះ បច្ចុប្បន្នរដ្ឋាភិបាលចិនបានដាក់ចេញផែនការថ្មី ដើម្បីលើកទឹកចិត្តដល់វិនិយោគិនបរទេសមួយចំនួនថែមទៀតផង។ នៅថ្ងៃទី១២ ខែមករា Dalian Wanda Commercial Management បានកំណត់តម្លៃសញ្ញាប័ណ្ណសារឥតបានការចំនួន $៤០០លានដុល្លារ ដែលជាសញ្ញាដំបូងក្នុងរយៈពេលជាងមួយឆ្នាំ និងជាសញ្ញាមួយដែលបង្ហាញថាក្រុមអ្នកអភិវឌ្ឍន៍មួយចំនួនអាចត្រឡប់ទៅប្រើទីផ្សារមូលបត្របំណុលប្រាក់ដុល្លារនៅបរទេសវិញនៅឆ្នាំខាងមុខនេះ។

ជាមួយគ្នានេះដែរ អ្នកវិភាគនៅធនាគារ Morgan Stanley បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះនឹងអាចនាំឱ្យមានស្ថិរភាពទីផ្សារលំនៅដ្ឋាន និងការស្ទុះងើបឡើងវិញបន្តិចនៃការលក់នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ។

ប្រែសម្រួលពីអត្ថបទដើម  the economist

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]