រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសង់រង្វង់មូលមានរូបដំរីចំនួន ៥០៥ ជានិមិ្មតរូបស្រុកវាលវែង

រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងនឹងកែប្រែរង្វង់មូលដំរី៥ នៅត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ឱ្យក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ថែមទៀត។

ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង​ ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា និម្មិតរូបនៃដំរីបន្ថែមតំណាងឲ្យ ទី១-ភាពត្រជាក់ត្រជុំ តំណាងទឹកភ្លៀង ជួយដល់ផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ទី២-ភាពសាមគ្គីរឹងមាំ រួមមាន តំណាងសាមគ្គី១០ ជ័យជម្នះ១០ និងទី៣ ភាពស្មោះត្រង់ការពារ ដែលតំណាងភាពស្មោះស្ម័គ្រ ការពារបូរណភាពទឹកដី មិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត ជាដើម។

ប្រសិនបើធ្វើដំណើរបត់ស្ដាំចេញពីរង្វង់មូលនេះ ទេសចរនឹងទៅកាន់ឃុំក្រពើពីរ ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន។ ប្រសិនបើធ្វើដំណើរបត់ឆ្វេង នឹងទៅឃុំអូរសោម ដែលមានតំបន់ទេសចរណ៍ធម្មជាតិ ហើយប្រសិនបើធ្វើដំណើរទៅត្រង់ប្រមាណ ៣០គីឡូម៉ែត្រ នឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ហើយបន្តទម្លុះដល់ឃុំថ្មដា ដែលជាតំបន់ទឹកដីព្រំដែនកម្ពុជា-ថៃ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]