រដ្ឋដាក់តំបន់ទន្លេមេគង្គជាង ៦០០គីឡូម៉ែត្រក្រឡា ដើម្បីអភិរក្សការពារសត្វផ្សោត

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចកំណត់តំបន់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ប្រមាណ ៦២១ គីឡូម៉ែត្រក្រឡា ជាតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។ នេះបើតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ត្រូវបានកំណត់ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ​ ២១៦,៤ គីឡូម៉ែត្រក្រឡា និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦ គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។

បើគិតជាប្រវែងវិញ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។

អនុក្រឹត្យខាងលើនេះ ក៏បានកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ជាពីរកន្លែង ដែលរួមមាន៖

១. កន្លែងអភិរក្សសត្វផ្សោត

  • កន្លែងអភិរក្សកោះសន្ទក់ កោះកូនសត្វ និងត្បូងខ្លា មានទំហំសរុប១៣៨,៥គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុចក្បាលំកោះស្រឡាយ ក្នុងស្រុកសៀមបូក និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះឥន្ទជ័យ និងក្បាលកោះរងាវ ក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រវែង ៣៧,៥ គីឡូម៉ែត្រ
  • កន្លែងអភិរក្សខ្សាច់ម្កាក់ និងកោះផ្តៅ មានទំហំសរុប ៥៥,៥ គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីក្បាលអន្លង់ សំប៉ាន និងក្បាលអន្លង់ខ្សាច់ម្កាក់ រហូតដល់ក្បាលកោះព្រាល ក្នុងស្រុកសំបូរ ខេត្តក្រចេះ មានប្រវែង៣២គីឡូម៉ែត្រ
  • កន្លែងអភិរក្សកាំពី មានទំហំសរុប ២២,៤ គីឡូម៉ែត្រក្រឡា លាតសន្ធឹងចាប់ពីចំណុច ខាងក្រោមព្រែកគ្រៀងក្នុងស្រុកព្រែកប្រសព្វ និងស្រុកសំបូរ រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ មានប្រវែង១២គីឡូម៉ែត្រ។ចំពោះកន្លែងអភិរក្សដែលស្ថិតនៅក្បែរច្រាំងទន្លេ ត្រូវរក្សាទុកចម្ងាយ១០០ ម៉ែត្រពីមាត់ច្រាំង ជាកន្លែងការពារ​។

២. កន្លែងការពារសត្វផ្សោត៖ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្រៅពីកន្លែងអភិរក្ស ត្រូវបានកំណត់ជាកន្លែងការពារ​។

ជាមួយគ្នានេះផងដែរ ការតាំងទីលំនៅ ការនេសាទ ការធ្វើវារីវប្បកម្ម ការប្រើប្រាស់នាវាចរមានល្បឿនលើសពី ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មិនត្រូវបានអនុញ្ញាតឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]