គម្រោងលំនៅដ្ឋានតម្លៃ ១០០ លានដុល្លារ លើផ្ទៃដី ៦៦ ហិកតា កំពុងបង្ហាញខ្លួនលើទឹកដីព្រះសីហនុ

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន លន ស៊ីធី ឡូតធឺសស៊ីថោន តម្លៃ ១០០ លានដុល្លារ ដែលនឹងត្រូវសាងសង់លើផ្ទៃដី ៦៦ ហិកតា នៅខេត្តព្រះសីហនុ បានបើកសម្ពោធលក់ជាផ្លូវការហើយ កាលពីថ្ងៃទី ២២ កុម្ភៈ នេះ។

ពិធីបើកសម្ពោធ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ក៏ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀតផងដែរ។

គម្រោងនេះ មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម។

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងពិធីសម្ពោធនេះថា បើទោះបីជាមានវិបត្តិកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់។

ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងវិស័យទេសចរណ៍។

គួរបញ្ជាក់ផងដែរ មានគម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាន និងកំពុងអភិវឌ្ឍនៅក្នុងខេត្តមួយនេះ តួយ៉ាងដូចជាគម្រោងផ្លូវ៣៤ ខ្សែដែលនឹងបើកសម្ពោធនៅខែមេសានេះ គម្រោងស្ថាបនាផ្លូវ ១១ ខ្សែដែលសម្រេចបាន ៣១% ហើយ គម្រោងព្រលានយន្តហោះ គម្រោងកំពង់ផែ និងគម្រោងជាច្រើនទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]