ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមក្រាលកៅស៊ូឆាប់ៗនេះខណៈបច្ចុប្បន្នសម្រេចបាន៤០% ហើយ

គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុសម្រេចបានមួយដំណាក់កាលទៀតហើយ ដោយនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ នៅពេលឆាប់ៗនេះ ខណៈមកទល់បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជិត ៤០% ហើយ។

បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។

ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្វករនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូជារួម ដែលសឱ្យឃើញពីសមិទ្ធិផលមួយជំហានទៀត។

ប្រភពដដែលបានឱ្យដឹងថាវិបត្តិកូវីដ-១៩ មិនបានប៉ះពាល់ដំណើរការសាងសង់គម្រោងទេហើយគិតត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសម្រេចបានប្រមាណ៣៩.៩៨% ហើយ។

សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ ២ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤៨ខែ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]