ចំណូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ធ្លាក់ចុះជាង៥០%ដោយសារវិបត្តិកូវីដ១៩

ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូ ក្នងឆ្នាំ ២០២០ សម្រេចបានថវិកាប្រមាណ ៤០ លានដុល្លារ ដែលធ្លាក់ចុះជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលកាលនោះសម្រេចបានរហូតដល់ទៅជា ៨៥ លានដុល្លារ។

លោក រស់ ភិរុណ អគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី ២៤ មីនានេះ ថា ការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូឆ្នាំ ២០២០ គឺដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។

លោកបញ្ជាក់ថា ចំនួនអាជ្ញាបណ្ណក្នុងវិស័យកាស៊ីណូមានសរុបជាង ១៩៥ អាជ្ញាបណ្ណ ហើយមកទល់បច្ចុប្បន្នមានត្រឹមតែ ១០០ កាស៊ីណូប៉ុណ្ណោះ ដែលបានមកស្នើសុំបន្តអាជ្ញាបណ្ណឡើងវិញ។

លោក ថ្លែងទៀតថា៖ «សម្រាប់ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណថ្មី គឺមិនមានទេ។ សូមបីតែអ្នកចាស់ៗ ក៏មិនទាន់មកសុំបន្តគ្រប់គ្នានៅឡើយទេ ព្រោះគាត់អត់អាចដំណើរការបានក្នុងពេលកូវីដ»។

ជាក់ស្ដែងដូចជាក្រុមហ៊ុនកាស៊ីណូយក្ស Naga World កាលពីថ្មីៗនេះ ក៏បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ មានត្រឹម១០២,៣ លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ (អានបន្ថែម)

មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រតិបត្តិការវិស័យកាស៊ីណូទូទាំងប្រទេសដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ១៩។ ក្រោយមក នៅខែកក្កដារដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកឡើងវិញ ប៉ុន្តែមានការស៊ីណូមួយចំនួនតូចប៉ុណ្ណោះដែលបានបើកដំណើរការ ឯមួយចំនួនទៀតគឺនៅបិទទ្វារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]