គម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

គម្រោងជួសជុល និង​ ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖

តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគាំទ្រដល់ផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រសួងបានលើកបង្ហាញវឌ្ឍនភាពការងារសំខាន់ៗចំនួន ៣ កន្លែង លើការងារស្តារ និងជួសជុលឡើងវិញនូវទំនប់ទឹក ដើម្បីធានាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ដល់ខេត្តមណ្ឌលគិរី ក្នុងនោះរួមមាន៖

-ទី១: ទំនប់អូរតេ ស្ថិតក្នុងស្រុកអូររាំង ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ១០លានម៉ែត្រគូប និងសាងសង់បានប្រមាណ ៥៩%

-ទី២: ទំនប់លើ ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ២០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០%

-ទី៣: ទំនប់ក្រោម ស្ថិតក្នុងឃុំសុខដុម ក្រុងសែនមនោរម្យ អាចស្តុកទឹកបានប្រមាណ ៣០ម៉ឺនម៉ែត្រគូប និងសាងសង់បានប្រមាណ ៩០%៕

ទំនប់ទាំង៣ នេះ នឹងផ្គត់ផ្គង់ទឹកស្អាតដល់ជីវភាពប្រជាពលរដ្ឋចំនួន ៣៤០០គ្រួសារ ក្នុងក្រុងសែនមនោរម្យ និង ២០០០គ្រួសារ ក្នុងស្រុកអូររាំងនៃខេត្តមណ្ឌលគិរី។

លើសពីនេះទៅទៀត អាងទឹកទាំង ៣ ខាងលើ នឹងដើរតួជាប្រភពទឹកសំខាន់បំផុតសម្រាប់ការស្រោចស្រពដំណាំកសិ-ឧស្សាហកម្មដូចជាដំណាំលើផ្ទៃដីចំនួន ១៥០០ហិកតា ព្រមទាំងចូលរួមចំណែកក្នុងអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីផងដែរ។  (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]