ប្រាសាទអង្គរវត្តជាប់ជាកន្លែងមើលថ្ងៃរះស្អាតបំផុត លើពិភពលោកប្រចាំឆ្នាំ២០២៣

ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា​ បានជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ ដែលអាចមើលទេសភាពថ្ងៃរះនាពេលព្រឹកស្អាតបំផុតនៅក្នុងពិភពលោក ប្រចាំឆ្នាំ២០២៣។ នេះបើយោងតាមការចាត់ចំណាត់ថ្នាក់របស់គេហទំព័ររបស់ចក្រភពអង់គ្លេស Mornings.co.uk  ដែលបានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor លើការស្វែងរកកន្លែងមើលថ្ងៃរះល្អដាច់គេនៅលើពិភពលោក។

ប្រាសាទ​អង្គរវត្តបានទទួលបានសំឡេងឆ្នោតចំនួន ១០.៤០៤សំឡេង ដោយទទួលបានសំឡេងឆ្នោតច្រើនទ្វេដងលើទីតាំង Haleakala Crater នៅសហរដ្ឋអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ២ និងទទួលបានសំឡេងត្រឹម ៣.៩៣៣តែប៉ុណ្ណោះ។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាតំបន់អច្ឆរិយៈមួយ ក្នុងចំណោមតំបន់អច្ឆរិយៈទាំងប្រាំពីរ ក្នុងពិភពលោក ហើយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

គួរបញ្ជាក់ដែរថា ក្នុងនោះក៏មាន ប្រាសាទ Taj Mahal របស់ប្រទេសឥណ្ឌា ជាប់លេខ៣ ប្រាសាទ Borobudur នៅលើកោះជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ជាប់លេខ៤ ថ្ម Uluru នៅប្រទេសអូស្រ្តាលី ជាប់លេខ៥ ហើយ ភ្នំ Sarangkot របស់ប្រទេសនេប៉ាល់ ជាប់លេខ៦ ប្រាសាទ Bagan របស់ប្រទេសមីយ៉ាន់ម៉ា ជាប់លេខ៧, ភ្នំ Adam’s Peak របស់ប្រទេសស្រីលង្កា ជាប់លេខ៨ ស្ពាន Charles របស់ឆែកជាប់លេខ៩ និង Machu Picchu របស់ប្រទេសប៉េរូ ជាប់លេខ១០។

កន្លងមកថ្មីៗនេះដែរ ខេត្តសៀមរាប ក៏ត្រូវបាន Trip Advisor ចាត់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតទាំង១០ ក្នុងពិភពលោកផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]