កម្ពុជាប្តេជ្ញាពង្រីកជើងហោះហើរជាមួយប្រទេសចិន ឱ្យបានដល់ ៣០០ជើងក្នុងមួយសប្ដាហ៍

រដ្ឋាភិបាលកម្ពុជារំពឹងទុកថា កំណើនភ្ញៀវទេសចរណ៍ចិននឹងចូលមកទស្សនាកម្ពុជាចាប់ពី ៣ ទៅ៥លាននាក់ក្នុងមួយឆ្នាំ តាមរយៈការពង្រីកជើងហោះហើររវាងប្រទេសចិននិងកម្ពុជាឱ្យបានដល់ ៣០០ជើងក្នុងមួយសប្តាហ៍។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះ។

សម្តេចតេជោបានបញ្ជាក់ថា មុនពេលមានកូវីដ-១៩ ប្រទេសកម្ពុជាធ្លាប់បានទទួលទេសចរចិនជាង ២លាននាក់​ក្នុងមួយឆ្នាំ ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ សម្ដេចតេជោនិងលោក ស៊ី ជីនពីន ប្រធានាធិបតីចិន បានពិភាក្សា​ក្នុងការបើកច្រកទេសចរណ៍ចិនមកកាន់កម្ពុជាបន្ថែមទៀត ខណៈចិនចាត់ទុកកម្ពុជាជាប្រទេសទី១ ដែលចិនចាប់ផ្តើមបើកឱ្យទេសចរណ៍របស់ខ្លួនចូលមកកម្ពុជាពេលបើកប្រទេសឡើងវិញ។

សម្ដេចតេជោបន្ថែមថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំ ទៅចិនកាលពីខែកុម្ភៈ កន្លងទៅនេះ គឺមិត្តចិន «ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង» បាននិយាយជាមួយខ្ញុំយ៉ាងច្បាស់ គឺកម្ពុជា ជាប្រទេសទី១ ដែលចិនបានបើកឡើងវិញ ជាមួយនឹងទេសចរ ហើយបើតាមគម្រោងបន្តិចទៀត យើងនឹងបង្កើនការហោះហើរ រហូតដល់ ៣០០ជើងមួយសប្ដាហ៍»។

សម្តេចតេជោថ្លែងទៀតថា ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនចាប់ពី ៣ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អ ពីព្រោះប្រទេសថៃ គេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសឹងហ្គាពួរ និងប្រទេសផ្សេងៗ ក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣​តទៅ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ នឹង​បើក​ដំណើរការ​ជើងហោះហើរត្រង់​រវាង​រាជធានី​​ភ្នំពេញ​​​នៃ​ប្រទេសកម្ពុជា​ និងរដ្ឋធានីប៉េកាំងនៃប្រទេសចិនដោយ​ការចាប់ផ្ដើម​ជើង​ហោះ​​ហើរ​ ៣​ ដង​ក្នុង ​១ ​សប្ដាហ៍ ដើម្បីឆ្លើយតបនឹងតម្រូវការហោះហើររបស់អ្នកដំណើរទៅ និង​មករវាង​​ប្រទេសកម្ពុជា និង​ប្រទេស​ចិន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]